មេរោគ/ជំងឺអេដស៍
និយមន័យ HIV គឺជាមេរោគដែលបំផ្លាញកោសិកាភាពស៊ាំក្នុងរាងកាយ និងធ្វើឱ្យមុខងារភាពស៊ាំចុះខ្សោយបន្តិចម្តងៗ។
ការព្យាបាលមានភាពយឺតយ៉ាវ ដោយសារមិនបានទទួលការពិនិត្យ បណ្តាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំង ដែលធ្វើឱ្យវីរុសកើនឡើង និងបំផ្លាញប្រព័ន្ធការពាររាងកាយជាលំដាប់ រហូតដល់កើតមានជំងឺជ្រៀតជ្រែកផ្សេងៗ ដែលស្ថានភាពនេះត្រូវបានគេហៅថា ជំងឺអេដស៍(AIDS)។
ការឆ្លងតាមរបៀបណា មេរោគHIV អាចឆ្លងបាន ប្រសិនបើឈាម ទឹកកាម ឬទឹករំអិលទ្វារមាសរបស់អ្នកឆ្លង បានប៉ះបឺតស្រូបចូលនឹងដំបៅ ឬភ្នាសរំអិលរបស់អ្នកដែលមិនមានមេរោគ។
ជាចម្បង វាឆ្លងតាមរយៈការរួមភេទដោយមិនប្រើស្រោមអនាម័យ និងការប្រើប្រាស់ម្ជុលចាក់រួមគ្នាជាដើម។
ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ការធ្វើតេស្តរហ័ស (តាមឈាម ឬមាត់) គឺជាការធ្វើតេស្តបឋម។ ប្រសិនបើលទ្ធផលបង្ហាញថាវិជ្ជមាន នឹងធ្វើការតេស្តបញ្ជាក់បន្ថែម ដើម្បីកំណត់ថាតើមានការឆ្លងមេរោគឬអត់។
ប្រសិនបើអ្នកឆ្លងមេរោគHIV អ្នកត្រូវប្រើថ្នាំប្រឆាំងមេរោគ ដើម្បីគ្រប់គ្រង និងថែរក្សាសុខភាព។
ប្រសិនបើទទួលការព្យាបាល នោះវានឹងមិនវិវត្តទៅជាជំងឺអេដស៍(AIDS)ឡើយ ហើយវីរុសនិងស្ថិតក្នុងស្ថានភាពមិនអាចរកឃើញ (U=U)។
ក្នុងស្ថានភាពមិនអាចរកឃើញ មិនមានការឆ្លងមេរោគHIV តាមរយៈការរួមភេទទេ។
រោគសញ្ញា បុគ្គលដែលឆ្លងមេរោគមួយចំនួន អាចនឹងមានរោគសញ្ញាដូចជា ក្អួត រាគ ឬក្ដៅខ្លួន នៅដំណាក់កាលដំបូង ប៉ុន្តែក៏មានករណីជាច្រើនដែលគ្មានរោគសញ្ញាទេ ដូច្នេះត្រូវតែធ្វើតេស្ត ដើម្បីធ្វើរោគវិនិច្ឆ័យ។
បន្ទាប់ពីឆ្លងមេរោគ នឹងបំផ្លាញប្រព័ន្ធភាពស៊ាំបន្តិចម្តងៗ ក្នុងអំឡុងពេលសម្ងំអស់រយៈពេលជាច្រើនឆ្នាំ និងបង្កឱ្យកើតជំងឺជ្រៀតជ្រែកផ្សេងៗ។
វិធីការពារ មានវិធីផ្សេងៗគ្នាជាច្រើន ដើម្បីបង្ការមេរោគHIV។
ជាទូទៅមានដូចជា ការប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ, ការប្រើប្រាស់ថ្នាំបង្ការមុនពេលប៉ះពាល់មេរោគ(PrEP), ការប្រើប្រាស់ថ្នាំបង្ការក្រោយពេលប៉ះពាល់មេរោគ(PEP) ជាដើម។
ជំងឺស្វាយ
និយមន័យ ជំងឺស្វាយគឺជាជំងឺកាមរោគឆ្លងតាមផ្លូវភេទដែលបណ្តាលមកពីបាក់តេរីមួយប្រភេទហៅថា 'Treponema pallidum '. ការឆ្លងតាមរបៀបណា ជំងឺស្វាយភាគច្រើនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ ហើយវាក៏អាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ រួមទាំងការរួមភេទតាមមាត់ និងការរួមភេទតាមរន្ធគូថផងដែរ។
ជាពិសេស ហានិភ័យនៃការឆ្លងនឹងកើនឡើង ប្រសិនបើមានរបួស ឬដំបៅនៅលើស្បែក ឬភ្នាសរំអិល។
ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ត្រូវបានធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យឈាម និងរោគសញ្ញាដែលលេចឡើងក្នុងខ្លួន ហើយប្រសិនបើរកឃើញនៅដំណាក់កាលដំបូង វានឹងអាចព្យាបាលឱ្យជាសះស្បើយទាំងស្រុងតាមរយៈការចាក់ថ្នាំ ប៉េនីស៊ីលីន (Penicillin)។
ប៉ុន្តែ ទោះបីជាបន្ទាប់ពីការព្យាបាលក៏ដោយ កម្រិតលទ្ធផលតេស្តឈាម មានករណីដែលកម្រិតបន្តនៅទាបដដែល ដូច្នេះចាំបាច់ធ្វើតេស្តតាមដាន។
រោគសញ្ញា រោគសញ្ញានៃជំងឺស្វាយលេចឡើងតាមដំណាក់កាល ក្នុងដំណាក់កាលទី១ មានដំបៅមិនឈឺចាប់នៅកន្លែងដែលបាក់តេរីស្វាយបានជ្រាបចូល ហើយក្នុងដំណាក់កាលទី២ កន្ទួលលើរាងកាយទាំងមូល រួមទាំងបាតដៃ និងបាតជើង ហើយអាចនឹងជ្រុះសក់ផងដែរ។
ប្រសិនបើមិនបានព្យាបាលក្នុងរយៈពេលយូរទេ វានឹងឈានចូលដល់ដំណាក់កាលទី៣ ដែលអាចបណ្តាលឱ្យខូចខាតដល់សរីរាង្គខាងក្នុង ដូចជាប្រព័ន្ធសរសៃប្រសាទ និងបេះដូងជាដើម។
វិធីការពារ ការប្រើប្រាស់ស្រោមអនាម័យក្នុងអំឡុងពេលរួមភេទ អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺស្វាយ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជាដំបៅ ឬកន្ទួលកើតឡើង ចាំបាច់ត្រូវធ្វើតេស្តដើម្បីបញ្ជាក់ពីការឆ្លងមេរោគ និងទទួលការព្យាបាល។
ជាជំងឺដែលបង្កឱ្យមានការរលាកថ្លើម ដោយសារការឆ្លងមេរោគ(HCV)រលាកថ្លើមប្រភេទC។
ជំងឺរលាកថ្លើមប្រភេទ C
និយមន័យ ជួនកាល រោគសញ្ញាមិនច្បាស់លាស់ ធ្វើឱ្យយើងមិនបានដឹង ហើយត្រូវបានរកឃើញយឺតពេល។ ការឆ្លងតាមរបៀបណា ជំងឺរលាកថ្លើមប្រភេទC ត្រូវបានចម្លងជាចម្បងតាមរយៈឈាម ហើយក៏អាចរីករាលដាលតាមរយៈការប៉ះពាល់នឹងឈាមតាមរយៈរបួសដែលកើតឡើងក្នុងអំឡុងពេលរួមភេទផងដែរ។
លើសពីនេះ វាក៏មានហានិភ័យនៃការឆ្លងផងដែរ ប្រសិនបើប្រើប្រាស់ម្ជុលរួមគ្នា ឬធ្វើការចាក់សាក់ និងចោះរន្ធត្រចៀកដោយប្រើឧបករណ៍ដែលមិនបានសម្លាប់មេរោគ។
ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ជំងឺរលាកថ្លើមប្រភេទC អាចត្រូវបានពិនិត្យរកការឆ្លងតាមរយៈការធ្វើតេស្តឈាម ប្រសិនបើត្រូវបានបញ្ជាក់ថាមានការឆ្លង នឹងត្រូវលេបថ្នាំប្រឆាំងមេរោគ ឱ្យបានទៀងទាត់ក្នុងរយៈពេល ៨ទៅ១២សប្តាហ៍ ដើម្បីព្យាបាល។
ថ្នាំព្យាបាលបច្ចុប្បន្នមានប្រសិទ្ធភាពខ្ពស់ណាស់ ហើយបើប្រើតាមវេជ្ជបញ្ជា ជាប្រចាំ អាចព្យាបាលឲ្យជាសះស្បើយបានលើសពី ៩៨%។
រោគសញ្ញា ប្រហែល ៨០% នៃអ្នកឆ្លងជំងឺរលាកថ្លើមប្រភេទ C មិនមានរោគសញ្ញា ដូច្នេះអាចឆ្លងហើយក៏មិនដឹងថាខ្លួនឆ្លងផងដែរ។
ចំពោះអ្នកឆ្លងមួយចំនួនអាចមានអារម្មណ៍នឿយហត់ ឬមានអាការៈលឿងភ្នែក និងលឿងស្បែក។
បើមិនព្យាបាល និងទុកចោល វាអាចវិវត្តទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ ហើយទោះបីជាមិនមានរោគសញ្ញាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ការខូចខាតថ្លើមនៅតែបន្ត ហើយអាចបណ្ដាលឲ្យកើតជាជំងឺក្រិនថ្លើម ឬមហារីកថ្លើមបាន។
វិធីការពារ និងការប្រុងប្រយ័ត្ន ជំងឺរលាកថ្លើមប្រភេទ C ផ្ទុកការឆ្លងចម្បងតាមឈាម ដូច្នេះត្រូវការការការពារយ៉ាងតឹងរឹង។
នៅពេលមានទំនាក់ទំនងផ្លូវភេទ គួរប្រើស្រោមអានាម័យ ដើម្បីការពារការប៉ះពាល់ឈាមតាមរយៈរបួស។ លើសពីនេះ ពេលធ្វើសាក់ឬចាក់ពាក់គ្រឿងអលង្ការ ត្រូវជ្រើសហាងដែលមានវិជ្ជាជីវះប្រើឧបករណ៍បានសម្លាប់មេរោគ និងសុវត្ថិភាព។
លើសពីនេះទៀត មិនគួរចែករំលែករបស់ប្រើប្រាស់ផ្ទាល់ខ្លួនដូចជា ឡាមកោររោមឬសក់ កន្ត្រៃកាត់ក្រចក ឬស៊ីរាំង ដែលអាចមានឈាមប៉ះពាល់។
ជាពិសេស សម្រាប់មនុស្សពេញវ័យអាយុ ៤០ ឆ្នាំឡើងទៅ ដែលមិនធ្លាប់ធ្វើតេស្តជំងឺរលាកថ្លើមប្រភេទC មុននេះ សូមណែនាំឲ្យទៅធ្វើតេស្ត។